Add Your Heading Text Here

COENZYMEQ10 មានសារៈសំខាន់យ៉ាងណាចំពោះរាងកាយ

“ខូអេនសៃ ឃ្យូថិន” ឃើញបាននៅគ្រប់កោសិកានៃសារពាង្គកាយមានជីវិតហើយមានសារៈសំខាន់ជាខ្លាំងសម្រាប់រាងកាយ ដោយខូអេនសៃឃ្យូថិន គឺជាសារធាតុដែលមានគុណសម្បតិ្តរលាយក្នុងខ្លាញ់
ដែលនៅផ្នែកភ្នាសហ៊ុមនៃ មៃតូខនឌ្រា ដែលធ្វើតួនាទីក្នុងការផលិតថាមពលមូលដ្ឋាននៃកោសិកា អាចឃើញច្រើននៅក្នុងសរីរាង្គដែលត្រូវការថាមពលខ្ពស់ ដូចជា បេះដូង ខួរក្បាល ថ្លើម តម្រងនោម សាច់ដុំ 

តើអ្នកដឹងទេ រាងកាយអាចផលិតសារធាតុ CoQ10 បានថយចុះនៅពេលមានអាយុ 21 ឆ្នាំ ក្រៅពីនេះការបានទទួលថ្នាំមួយចំនួន និងសភាវៈជំងឺផ្សេងៗ
គឺនឹងធ្វើឱ្យយើងទទួលបាន CoQ10 ទាបផងដែរ ដែលជាការពិតនឹងប៉ះពាល់ដល់ទាំងផ្នែកខាងក្នុងហើយនិងផ្នែកខាងក្រៅរាងកាយដោយសារតែកោសិការបស់យើងមិនអាចបង្កើតថាមពលបានគ្រប់គ្រាន់ ធ្វើឱ្យយើងទន់ខ្សោយ ចង្វាក់បេះដូងមិនទៀងទាត់ និងកាត់បន្ថយប្រព័ន្ធភាពស៊ាំផងដែរ

ដូច្នេះ មានកម្រិតខូអេនសៃឃ្យូថិននៅក្នុងរាងកាយគ្រប់គ្រាន់ នឹងធ្វើ​ឱ្យ​ជាលិកានិង​សរីរាង្គ​នានា​របស់​រាងកាយ​ដំណើរការ​ធម្មតា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ​ឯង

Share :